របៀបប្រើប្រាស់Decision Making ក្នុងការសរសរកូដ

Affiliation: ITC
Resolution: Group | Duration: Two to four hours

Overview


Goals

គោលបំណងសំខាន់គឺបង្រៀនអោយនិស្សិតចេះប្រើប្រាស់ Decision Making នៅក្នុងភាសាកូដ។ Decision Making (រឺត្រូវបានគេហៅថា Conditional Statement) មានដូចជា if, if-else, if-else if –else ។

Learning Objectives

បន្ទាប់ពីបញ្ចប់នូវមេរៀននេះរួច សិស្សនឹងអាច៖ • ចេះពន្យល់អំពីការរៀបចំ និងដំណើរការគ្រប់គ្រងអំពីកូដទៅតាមកាលៈទេសៈថាតើពេលណាកូដមូយចំនួនគួរដំណើរការ ហើយកូដមួយចំនួនផ្សេងទៀតដំណើរការនៅពេលព្រឹត្តិការណ៏ណាមូយកើតឡើងជាដើម។ • ចេះសរសេរកូដដោយប្រើDecision Making នៅក្នុងភាសា C • អាចបង្កើតកម្មវិធីមូយដែលមានលក្ខណៈអាចគ្រប់គ្រងការដំណើរការកូដទៅតាមលក្ខខណ្ឌផ្សេងៗ។

Context

ការប្រើប្រាស់Decision Making ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការសរសរកូដដើម្បីបង្កើតកម្មវិធីនានា។ វាអនុញ្ញាតិអោយអ្នកសរសរកម្មវិធីអាច ដំណើរការកូដទៅតាមព្រឺត្តិការណ៏នានា ហើយជូយអោយការសរសរកូដមានលក្ខណៈងាយយល់និងអាចគ្រប់គ្រងកែតម្រូវបាននៅពេលក្រោយផងដែរ។ បន្ទាប់ពីយល់នូវរូបមន្តទូទៅរបស់Decision Making និស្សិតអាចសរសេរវាក្នុងភាសាផ្សេងបានយ៉ាងងាយស្រួល។ យើងប្រើភាសាC ក្នុងការអនុវត្តន៏នៅក្នុងមន្ទីរពិសោធន៏នៅពេលនិស្សិតតម្រូវអោយអនុវត្តន៏អ្វីដែលពួកគេបានសិក្សារួច។ និស្សិតទាំងអស់អាចអនុវត្តន៏ដោះស្រាយដោយសរសេរជាកម្មវិធី សំរាប់ជាបញ្ហាជាក់ស្តែងដែលមានក្នុងសង្គមដូចជា ប្រព័ន្ធគ្រប់គ្រងការលក់​ ​ប្រព័ន្ធគ្រប់គ្រប់ពិន្ទុសិស្ស និង ការគណនាពន្ធជាដើម។